khmer eng
  • លោក សោម សាវុធ និងលោក អេវ សំបូរ   អញ្ជើញនាំយកសាររំលែកមរណទុក្ខ និងថវិការបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារសពលោក ឌី ណៃ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សោម សាវុធ និងលោក អេវ សំបូរ ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកសាររំលែកមរណទុក្ខ និងថវិការបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារសព លោក ឌី ណៃ ប្រជាពលរដ្ឋ ដែលបានទទួលមរណភាព ក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងសាហាវឃោឃៅអនុស្សធម៌ពីសំណាក់យោធាថៃ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីសាលាខេត្ត ស្ថិតនៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម នៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

    ប្រភព៖ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail